ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

|
Educating Tomorrow’s Leaders

![]() |

Submitted to: Lecturer H.E CHHUN BUNLY
Project: គម្រោងផ្ទះវីឡាកំពស់ពីរជាន់
Submitted by:
1.
LENG NAMSRENG ID:
20121442
2.
POU LEANG HENG ID:
20100323
3.
LEANG CHANNRATHA ID: 20081516
4.
HAM KOUNA ID: 20103423
5.
IM KIMSRAUN ID: 20101389
6.
SIM CHHENGTY ID: 20111208
7.
PHAUN SOVANNARA ID: 20101487
8.
LAM SORYAROTH ID: 20123416
និស្សិតឆ្នាំទី៤ ផ្នែកវិស្វកម្មសំណង់ស៊ីវិល
ជំនាន់ទី១១ ឆ្នាំសិក្សា ២០១៣-២០១៤
មាតិកា
អារម្ភកថា
សេចក្តីផ្តើម
ជំពូកទី១
បទដ្ឋានបច្ចេកទេស
និង សុវត្ថិភាពការងារ
១. ការងាររៀបចំការដ្ឋាន.......................................................... ទំព័រ ១
ក. ការដាក់ស្លាកសញ្ញានិងឈ្មោះអាគារសាងសង់................................... ទំព័រ ១
ខ. ការដាក់ស្លាកសញ្ញាសុវត្ថិភាព.......................................................... ទំព័រ ២
គ.ការងាររៀបចំដី................................................................................ ទំព័រ ៣
ឃ. ការកំណត់ទីតាំងអាគារ.................................................................. ទំព័រ ៤
ង. ការរៀបចំកន្លែងស្នាក់នៅឲ្យកម្មករ.................................................. ទំព័រ ៥
ច. ការជីកដីគ្រឹះនិង ធ្នឹមគ្រឹះ...................................................................
ឆ. ការរៀបចំរណ្តៅបាតគ្រឹះ និង ធ្នឹមគ្រឹះ............................................... 6
1.6.
ការិយាល័យបណ្តោះអាសន្ន......................................................... 7
1.7.
ឃ្លាំងនិងរោងជាងបណ្តោះអាសន្ន................................................. 7
2.
ការងារគ្រឹះ
គ្រឿងបង្គុំក្នុងដី............................................................. 8
2.1
ការជីកដីគ្រឹះ និងធ្នឹមគ្រឹះ........................................................... 8
2.2
ការរៀបចំរណ្តៅបាតគ្រឹះ និង ធ្នឹមគ្រឹះ....................................... 10
2.3
ការលុបដី.................................................................................. 11
2.4
ការងារកំរាលបាតអាគារ.......................................................... 12
3
ការងារបេតុងអាម៉េ.............................................................. 13
3.1
ការតម្លើងពុម្ព............................................................................ 14
3.2
ការតម្លើងគ្រោងឆ្អឹងដែក
ដែករបារ................................................. 15
3.3
ការងារបេតុង............................................................................. 17
3.3.1
ការងារលាយល្បាយបេតុង............................................. 17
3.3.1.1 ការលាយបេតុងដោយដៃ...................................... 20
3.3.1.2 ការលាយបេតុងដោយម៉ាស៊ីន................................ 20
3.3.1.3
ប្រភេទបេតុង....................................................... 21
3.3.2
ការចាក់បេតុង............................................................................. 22
3.3.3
ការថែទាំបេតុង........................................................................... 24
4
ការងារផ្នែកជញ្ជាំង.............................................................. 25
5
ការងារក្រាលឥដ្ឋការ៉ូ............................................................ 28
6
ការងារដំបូល..................................................................... 29
6.1
គ្រឿងបង្គុំដំបូល.............................................................................. 30
6.2
ការងារព្រំដំបូល និង ផ្នែកដែលលយចេញ......................................... 31
7
ការងារលាបពណ៍............................................................................. 31
8
ការរៀបចំប្រព័ន្ធទឹក និង ភ្លើង......................................................... 32
9
ទំរង់បែបបទនៃកិច្ចព្រមព្រៀង
ឯកសារកិច្ចសន្យាសាងសង់សម្រាប់ ការងារសំណង់
កិច្ចព្រមព្រៀង
កិច្ចសន្យាសាងសង់
រចនាសម្ព័ន្ធរបស់គម្រោង
រចនាសម្ព័ន្ធបែងចែកការងារគ្រប់ប្រភេទ
សេចក្តីសន្និដ្ឋាន
សេចក្តីថ្លែងអំណរគុណ
ជំពូកទី២៖ បញ្ជីប៉ាន់តម្លៃ
អារម្ភកថា
ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
ដែលកំពុងប្រឹងប្រែងធ្វើសមារណកម្ម និង សាកលភាវូបនីយកម្មខ្លួនទាំងនៅក្នុងតំបន់និងក្នុងពិភពលោក
តាមរយះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តួយ៉ាងការសាងសង់អាគារពាណិជ្ជកម្ម មជ្ឈមណ្ឌលសេដ្ឋកិច្ចCondo Apartmentបុរី និងស្ពានថ្នល់ជាច្រើន។ដោយសារហេតុផលនៃការអភិវឌ្ឍនេះហើយ
បានជាក្រុមនិស្សិតយើងខ្ញុំជ្រើសរើសសិក្សាមុខវិជ្ជាដែលទាក់ទងជាក់ស្តែងមុខវិជ្ជាវិស្វកម្មសំណង់ស៊ីវិល
ដែលបានធ្វើការផ្តោតសំខាន់លើការសាងសង់អាគារឲ្យជាប់ រឹងមាំ និង បានយូរ ។ ដើម្បីរៀបចំទីក្រុងជាក់មួយប្រកប ដោយសោភ័ណភាពត្រូវផ្តើមចេញពីសំណង់ អាគារ
លំនៅស្ថាន ដែលបានស្ថាបនា យ៉ាងល្អ។ សំណង់អាគារឬលំនៅស្ថានមួយ
ស្ថាបនាបានល្អគឺអាស្រ័យលើការសិក្សាបានច្បាស់លាស់ ពីគម្រោងប្លង់
និងគម្រោងការសាងសង់របស់ស្ថាបត្យករ និងវិស្វករ។ ការសិក្សាពីគម្រោងប្លង់
និងគម្រោងការសាងសង់ជាមុខវិជ្ជាមួយដែលក្រុមនិស្សិតយើងបានសិក្សា
ហើយដើម្បីឲ្យមុខវិជ្ជាទ្រឹស្តីនេះលេចចេញជារូបរាង
ក្រុមនិស្សិតយើងបានទៅសិក្សាស្វែងយល់ផ្សារភ្ជាប់
ជាមួយនឹងការអនុវត្តជាមួយនឹងគម្រោងសាងសង់មួយ ។ គម្រោងសាងសង់មួយសម្រេចបានជោគជ័យ
មិនត្រឹមតែរួមផ្សំជាមួយទ្រឹស្តីប៉ុណ្ណោះទេគឺទាមទារនូវការចេះបត់បែនកែច្នៃ
និងការគ្រប់គ្រងបានល្អផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ទ្រឹស្តីនៃមុខវិជ្ជា Project Planning ពិតជាមានសារះសំខាន់ក្នុងការរួមចំណែកដល់ការស្ថាបនាជារូបរាងសំណង់មួយមិនអាចខ្វះបានឡើយ
។ ដូច្នេះយើងខ្ញុំសូមសំណូមពរឲ្យនិស្សិតគ្រប់ជំនាន់ត្រូវយកចិត្តទុកដាក់សិក្សាមុខវិជ្ជានេះ
ក៏ដូចជាមុខវិជ្ជាផ្សេងៗទៀតដោយប្រុងប្រយ័ត្ន ដើម្បីការសិក្សារបស់ខ្លួនទទួលបានជោគជ័យ
និងសម្រេចទៅតាមចំណុចដែលខ្លួនបានដៅទុក នៅពេលចាប់ផ្តើម និងបញ្ចប់ការសិក្សា លើមុខវិជ្ជាជីវៈស្ថាបត្យកម្ម
និងវិស្វកម្ម។
សេចក្តីផ្តើម
ឆ្លងតាមរយះនៃការសិក្សាលើមុខវិជ្ជា Project
Planning កន្លងមក
នាពេលថ្មីៗនេះគេបានគូសបញ្ជាក់ឲ្យយើងឃើញថាវាពិតជាបានផ្តល់នូវសារះសំខាន់ខ្លាំងណាស់ ចំពោះយើងដែលជានិស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិលនិង ជាផ្នែកមួយដ៏ចាំបាច់លើគ្រប់វិស័យ
ចំពោះសេដ្ឋកិច្ចទីផ្សារសេរី
ដែលពោរពេញទៅដោយការប្រកួតប្រជែង។មុននឹងសម្រេចបានជារូបរាងអាគារលំនៅស្ថានជាទីគាប់ចិត្តនៃអ្នកធ្វើការ
ឬស្នាក់នៅត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនដូចជា៖ ការគូរប្លង់ ការសិក្សាគម្រោងសាងសង់
និង ការតុបតែងលំអរជាដើម ដែលទាំងអស់នេះផ្អែកលើដំណាក់កាលដែលត្រូវឆ្លងកាត់ដូចដែលបានរៀបរាប់មកខាងលើនេះ
ក្នុងនាមយើងជាអ្នកសិក្សាមុខវិជ្ជាជីវៈ
ដែលទាក់ទងផ្នែកវិស្វកម្មសំណង់ស៊ីវិល ព្រមទាំងក្លាយជាអ្នកប្រកបរបរនេះនាពេលអនាគតបើទោះជាស្ថិតនៅក្រោមលក្ខខណ្ឌណាមួយនោះមូលដ្ឋាននៃចំណេះដឹងនិងខ្លឹមសារដែលយើងទទួលបានពីមុខវិជ្ជានេះពិតជា
ក្លាយជាយានជួយដឹកនាំឲ្យយើងទទួលបាននូវលទ្ធផលនៃការរិះរកនូវមធ្យោបាយការពារនឹងយថាភូត
ដែលបានកើតមានឡើងក្នុងដំណើរការគណនាសំណង់និងការប៉ាន់ប្រមាណនានា
ដើម្បីឈានទៅរកភាពជោគជ័យក្នុងអាជីព។
សរុបមកយើងឃើញថាមុខវិជ្ជា
Project Planning ពិតជាមានគុណសម្បត្តិជាច្រើន ក្នុងការជួយកាត់បន្ថយហានិភ័យដែលប្រឈមមុខក្នុងការគណនានិងសាងសង់។
ដើម្បីបញ្ជាក់ឲ្យឃើញថាមុខវិជ្ជានេះពិតជាមានសារះប្រយោជន៍ដល់ក្រុមនិស្សិតយើងបានធ្វើការសិក្សាស្រាវជ្រាវនូវគម្រោងមួយដែលទទួលបានជោគជ័យរួចមកហើយ
តើគម្រោងនេះទទួលបានជោគជ័យអាស្រ័យលើកត្តាអ្ចីខ្លះ?
គម្រោងនេះទទួលបានជោគជ័យ
គឺអាស្រ័យលើកត្តាខាងក្រោមនេះ
Ø ការសិក្សាគម្រោងដោយម៉ត់ចត់ វិភាគ
និងវាយតម្លៃព្រមទាំងសិក្សាបទដ្ឋាននៃគម្រោងដូចជាការសិក្សាពីទីតាំងសាងសង់ និងប្រភពផ្គត់ផ្គង់សម្ភារះសាងសង់។
Ø
ភាពប៉ិនប្រសប់ និងឈ្លាសវៃក្នុងការបែងចែកការងារ
និងពេលវេលាទៅតាមលំដាប់លំដោយ និងការបត់បែនទៅតាមស្ថានភាព ឬកាលះទេសះ។
Ø
ការផ្តល់ថវិការរបស់ម្ចាស់គម្រោងបានត្រឹមត្រូវ
និងទាន់ពេលវេលាទៅតាមកិច្ចសន្យា ដោយម្ចាស់គម្រោងតាមរយះប្រតិបត្តិការរបស់ធនាគារ។
Ø
លក្ខខណ្ឌធម្មជាតិអំណោយផល ដែលជាហេតុធ្វើឲ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន។
Ø
កិច្ចសហការល្អរវាងអ្នកគ្រប់គ្រង មេការ និង កម្មករក្នុងពេលកំពុងដំណើរការសាងសង់ជារួមមក
កត្តាទាំងប៉ុន្មានខាងលើនេះ
ពិតជាបានជួយបណ្តុះនូវគំនិតដល់ក្រុមនិស្សិតយើងក្នុងការផ្សារភ្ជាប់រវាងទ្រឹស្តីនៃការអនុវត្តជាក់ស្តែង
និងការចេះបត់បែនតាមកាលះទេសះ ក្នុងការសម្រេចជាផលិតផលអាគារ និង លំនៅស្ថានក្នុងការលម្អសម្រស់ទីកន្លែងដែលមានការអភិវឌ្ឍន៍។
ជំពូកទី១
បទដ្ឋានបច្ចេកទេស និង សុវត្ថិភាពការងារ
១. ការងាររៀបចំការដ្ឋាន
ក. ការដាក់ស្លាកសញ្ញានិងឈ្មោះអាគារសាងសង់
ដើម្បីបង្ហាញសាធារណៈ ទូទៅនូវគម្រោងដែលនឹងត្រូវសាងសង់នៅលើទីតាំងនេះ។
ការដាក់ផ្លាកសញ្ញា និង ឈ្មោះរបស់អាគារសាងសង់ជាលក្ខណះរូបភាព 3D ដើម្បីបញ្ជាក់ពីទំហំ រូបរាងនឹងបញ្ជាក់ពីប្រភេទគម្រោង អាគារ ខុនដូ វីឡា រោងចក្រឬក្រសួងស្ថាប័នផ្សេងៗ ថែមទាំងបញ្ជាក់ទីតាំង ឈ្មោះក្រុមហ៊ុនសាងសង់ និង កាលបរិច្ឆេទសាងសង់ វាជួយពង្រឹងស្មារតីដល់វិស្វករកម្មករឲ្យមានការប្រុងប្រយ័ត្នហើយជួយការពារពួកគេពីគ្រោះថ្នាក់នានា ផ្លាកសញ្ញាទាំងនោះ មានដូចជា មួកការពារ ស្បែកជើង ស្រោមដៃ វ៉ែនតា ការពារពន្លឺ ខ្សែក្រវ៉ាត់ការពារ។
ខ. ការដាក់ស្លាកសញ្ញាសុវត្ថិភាព
គោលបំណង គឺដើម្បីនូវសុវត្ថិភាពរបស់ជនទូទៅឲ្យមានការប្រុងប្រយ័ត្នពេល មកដល់ទីតាំងការដ្ឋាននេះ ជៀសវាង ភាពគ្រោះថ្នាក់ដោយយថាហេតុ។
ដាក់ផ្លាកសញ្ញាដែលមានសសេរថាសុវត្ថិភាពជាចំបងនិងសញ្ញាចាំបាច់ផ្សេងៗ សញ្ញាហាមចូលចំពោះអ្នកគ្មានភារកិច្ច ដើម្បីជៀសវាងបញ្ហាផ្សេងៗ កើតមានឡើង
ក្នុងការដ្ឋាន ស្លាកសញ្ញាសុវត្ថិភាព រៀបចំដាក់នៅត្រង់ កន្លែងប្រជុំ បុគ្គលិក កម្មករ ដើម្បី
បង្ហាញឲ្យអ្នកដែលមានភារកិច្ចក្នុងការដ្ឋានត្រូវប្រុងប្រយ័ត្ននិង អនុវត្តតាម ចំពោះកន្លែងផ្សេងៗដែលងាយនិងគ្រោះថ្នាក់ដូចជាកន្លែងដាក់ហ្គាស ប្រេង សាំង ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ត្រូវដាក់ស្លាកសញ្ញាបញ្ជាក់ ព្រមទាំងមានធុងពន្លត់អគ្គីភ័យនៅក្បែរ។ចំពោះគ្រឿងចក្រធន់មធ្យម និង ធន់ធ្ងន់ត្រូវប្រុងប្រយ័ត្នបំផុតក្នុងការធ្វើប្រតិបត្តិការដោយមានអ្នកចាំបញ្ជានិងមើលការខុសត្រូវដើម្បីបញ្ជៀសនូវគ្រោះថ្នាក់។
គ. ការងាររៀបចំដី
ការងារនេះរួមមានទាំងការកាប់សំអាតរុក្ខជាតិតូចធំ គាស់គល់ឈើ ឬ ការបកស្រទាប់ដីខនិជដែលជាស្រទាប់ដីមានកំទេចសំរាម ឬ មានស្មៅរុក្ខជាតិផ្សេងៗព្រមទាំងរុះរើសំណង់ផ្សេងៗដែលមានស្រាប់ចេញ។
ការងារឈូសឆាយសំអាតរៀបចំទីលាន
ផ្ទៃដីដែលត្រូវសំអាតរួមមានផ្ទៃអាគារដែលត្រូវសាងសង់ និងផ្ទៃដីប្រវែងយ៉ាងតិច ២ ម៉ែត្រ ជុំវិញអាគារ រីឯ ការកាយបកស្រទាប់ដីខនិជចេញ និង ការគាស់គល់ឈើត្រូវធ្វើ
ឲ្យបានទូទាំងក្រលាផ្ទៃសំអាតនិងសមស្របតាមលក្ខណៈបច្ចេសទេស ក្នុងករណីដែល មានដើមឈើធំៗ នូវក្បែរអាគារ ដែលត្រូវសាងសង់អ្នកម៉ៅការត្រូវការកាត់ផ្ដាច់ឬស ដែល វាអាចបង្ករផលប៉ះពាល់ដល់សំណង់ទៅតាមការណែនាំរបស់ម្ចាស់សំណង់ក្នុងការ រុះរើសំណង់ ដែលមានស្រាប់អ្នកម៉ៅការត្រូវអនុវត្តការងារដោយប្រុងប្រយត្ន័មិនត្រូវមានការបាក់បែកសម្ភារៈ ដែលអាចបន្តការប្រើប្រាស់អោយបាន នូវសុវត្ថិភាពការងារបណ្តា សម្ភារៈសំណង់ដែលបានមកពីការរុះរើសំណង់ ជាកម្មសិទ្ធិរបស់ម្ចាសសំណង់ និងត្រូវបានចាត់ចែងដោះស្រាយទៅតាមការសំរេចចិត្តរបស់ម្ចាស់សំណង់។
ឃ. ការកំណត់ទីតាំងអាគារ
ទីតាំងអាគារត្រូវកំណត់ឱ្យបានច្បាស់លាស់ ស្របទៅតាមលក្ខណៈបច្ចេកទេសដែលយល់ព្រមដោយ អ្នកត្រួតពិនិត្យនិងភាគីម្ចាស់ផ្ទះ ការបោះទីតាំងត្រូវធ្វើឡើងដោយការបោះស្នឹងឈើជាជួរៗ ឲ្យបានមាំទាំល្អមិនទ្រេតទ្រោត និង វាយក្ដារបន្ទះជុំវិញអាគារអោយបាន ១.៥០ម តាមគ្រប់ជ្រុងអាគារទាំងអស់។ បន្ទះក្តារព័ទ្ធជុំវិញនេះត្រូវឋិតនៅនីវ៉ូមិនតិចជាង ០.៥០ម ពីផ្ទៃដីឈូសឆាយរួចនិងប្រើថ្នាំប្រេងសសេរគូសទីតាំងអ័ក្សសសរនិមួយៗ កំណត់ទីតាំងព្រំ ទំហំអាគារ ទីតាំងគ្រឹះ និង កន្លែងផ្សេងៗដោយរៀបចំក្រុមវាស់វែងមួយក្រុមសម្រាប់ការងារវាស់វែងក្នុងអាគារទាំងមូល ដើម្បីធានាបានភាពសុក្រិតនិង សោភ័ណ្ឌភាព។
ការកំណត់ទីតាំងអាគារ
ង. ការរៀបចំកន្លែងស្នាក់នៅឲ្យកម្មករ
ការរៀបចំទីកន្លែងអោយកម្មករស្នាក់នៅ យើងពិនិត្យឲ្យបានម៉ត់ចត់ច្បាស់លាស់ពី
បរិស្ថានជុំវិញកន្លែង ស្នាក់នៅថាតើវាមានប្រព័ន្ធទឹកភ្លើង កន្លែងដេក កន្លែងហូបអាហារ កន្លែងងូតទឹក សមស្រប គ្រប់គ្រាន់ទទួលយកបានឬទេ។
ទីកន្លែងស្នាក់នៅរបស់កម្មករ
ច. ការជីកដី គ្រឹះ និងធ្នឹមគ្រឹះ
បន្ទាប់ពីត្រួតពិនិត្យឃើញថាគ្រប់អ័ក្សនៃទីតាំងសសរតាមគ្រឹះនិមួយៗ និង កែងត្រឹមត្រូវហើយ ត្រូវប្រើកូនតឹង និង ខ្សែប្រយោល ដើម្បីកំនត់រកទីតាំងឱ្យបានត្រឹមត្រូវរបស់សសរនៅលើ ផ្ទៃដីឈូសឆាយរួចទៅធៀបនឹងខ្សែតម្រង់ដែលចងតឹងនៅលើក្ដារនិងរោយកំបោរស កំនត់ ទំហំមាត់រណ្ដៅគ្រឹះ។
រណ្ដៅគ្រឹះត្រូវជីកឱ្យបានសមស្របទៅតាមលក្ខណៈបច្ចេសទេស ដែលធានាមិនអោយដីបាក់ក្នុងពេលអនុវត្ដការងារ។
ទីតាំងគ្រឹះដែលត្រូវជីក
ការវាយបំបែកក្បាលសសរគ្រឹះ
ជំរៅរណ្ដៅគ្រឹះដែលត្រូវជីកតាមការណែនាំរបស់ម្ចាស់សំនង់ ដែលអាស្រ័យទៅនឹងគុណភាពដី បាតគ្រឹះកាលណាដីបាតគ្រឹះជាប្រភពដីល្អជំរៅរណ្ដៅគ្រឹះត្រូវជីកអោយបានត្រឹមត្រូវ តាមប្លង់រួមទាំងទំហំរណ្ដៅបាតគ្រឹះ ដែលត្រូវជីកអោយធំជាងទំហំគ្រឹះប្រវែង ០.២ម ជុំវិញជ្រុងនិមួយៗ ក្នុងករណីជីកដីគ្រឹះហួសកំរិតកំណត់ហាមដាច់ខាតមិនអោយប្រើដីជីកនេះលុបវិញទេ ដែលអាចឲ្យ គ្រឹះអាគារស្រុត ក្នុងការលុបរណ្ដៅគ្រឹះត្រូវប្រើថ្មបំបែក ៤ គុណ ៦ លាយជាមួយខ្សាច់៣០% នៃបរិមាណថ្ម លុបបុកបង្ហាប់ដោយផ្សើមទឹក តាមលក្ខណៈបច្ចេកទេស និងតាមរយៈការណែនាំរបស់ម្ចាស់សំណង់យ៉ាងហ្មត់ចត់ ដែលធានាមិនអោយស្រទាប់ដីបុកបង្ហាប់នេះស្រុតចុះក្នុងការទ្រគ្រឹះអាគារទេ
ប្រសិនបើដីបាតគ្រឹះ ដែលបានជីកតាមជម្រៅដែលបានកំនត់ក្នុងប្លង់ជាប្រភេទដី ខ្សោយ ភក់ ជំរៅគ្រឹះទំហំគ្រឹះត្រូវកំនត់ដោយម្ចាស់សំនង់ដោយយោងទៅតាមភាពជាក់ស្ដែង
នៅគ្រប់រណ្ដៅគ្រឹះហាមដាច់ខាតមិនអោយមានដក់ទឹកក្នុងពេលអនុវត្ដការងារទេ ការជីកធ្នឹមគ្រឹះ ត្រូវអនុវត្ដទៅតាមប្លង់ និងអនុវត្ដន៍ដូចគ្នាទៅតាមការណែនាំការជីកគ្រឹះទំហំរណ្ដៅបាតធ្នឹមគ្រឹះត្រូវធំជាងទំហំបាតធ្នឹម ០.១០ម ទាំងសងខាង
ក្នុងករណីដែលដីមានស្ថានភាពខ្ពស់ទាបតាមបណ្ដោយធ្នឹមគ្រឹះ ព័ទ្ធជុំវិញអាគារគ្រប់ផ្នែកទំនាបដែលមិនលើស០.៥ម ធៀបទៅនឹងនីវ៉ូបាតគ្រឹះ ត្រូវរៀបឥដ្ឋតាន់ឈរលើដីកំណើតដែលជាប្រភេទដីល្អសំរាប់ទ្រធ្នឹមគ្រឹះ និងទប់ដីចាក់បំពេញ ប្រសិនបើស្ថានភាពដី តាមបណ្ដោយធ្នឹមគ្រឹះព័ទ្ធជុំវិញអាគារមានការប្រែប្រួលការងារដែលទ្រធ្នឹម និងធ្នឹមគ្រឹះត្រូវផ្អែកតាមលក្ខណៈបច្ចេកទេសនិងភាពជាក់ស្ដែងរបស់ម្ចាសសំនង់។
ការរៀបចំ និង ជីករណ្តៅបាតគ្រឹះ
ឆ. ការរៀបចំរណ្តៅបាតគ្រឹះ និង ធ្នឹមគ្រឹះ
បន្ទាប់ពីពង្រាបសំអាតបាតរណ្ដៅគ្រឹះ និងធ្នឹមគ្រឹះរួចហើយត្រូវចាក់ថ្ម ៤ គុណ ៦ លាយជាមួយខ្សាច់៣០% នៃបរិមាណថ្មចូលរណ្ដៅកាយអោយស្មើបុកបង្ហាប់អោយរឹងណែនល្អ ដោយផ្សើមទឹកអោយបានកំរាស់ស្មើនឹង០.២មនិងមានទំហំធំជាងបាតគ្រឹះចំនួន០.១០ម ជុំវិញ។ បន្ទាប់ចាក់បេតុង ១:៣:៦ លើស្រទាប់បុកបង្ហាប់អោយបានកំ រាស់៥០មម គឺអោយស្មើ។
ជ. លំអិតគ្រឹះ និង សសរគ្រឹះ
ត្រូវចងចាំៈ ក្រោយពីជីករណ្ដៅជើងតាងត្រឹមត្រូវតាមប្លង់រួចហើយ ត្រូវពិនិត្យគុណភាពដី បើដីនោះជាដីភក់ បើមានចេញទឹកត្រូវពិភាក្សាជាមួយអ្នកបច្ចេកទេសណាម្នាក់ដែលក្រុមប្រឹក្សាឃុំបានជ្រើសរើសតាំង និងត្រូវធ្វើការចាក់ដីបង្ហាប់ខ្សាច់អោយបានហាប់ល្អជាមុនសិន ទើបអនុញ្ញាតិឲ្យចាក់បេតុងសំអាតបាតគ្រឹះកំរាស់ចាប់តំឡើងដែកកញ្រ្ចែងរបស់ជើងតាង និង ដែកសសរគ្រឹះឲ្យត្រូវតាមអ័ក្សសសរដោយមានចងបេតុងកំណល់ភ្ជាប់ដែកដើម្បីការពារដែកកុំអោយដែកប៉ះក្ដារពុម្ព។
ការពង្រាបសំអាតបាតរណ្តៅគ្រឹះ
ឈ. ការចាក់ដីបំពេញ
• ដីសំរុបចាក់បំពេញគឺមិនមែនជាដីឥដ្ឋតែជាដីដែលយកចេញពីកន្លែងតែមួយ និងសំរេចឲ្យប្រើដោយអ្នកម្ចាស់សំណង់ កន្លែងដែលជីកយកដីជាទូទៅគឺនៅជិតស្រះ ឬ នៅកន្លែងដែលបំរុងនឹងធ្វើស្រះ។
• ដីចាក់បំពេញជាប្រភេទដីស្មើសាច់តែមួយដែលគ្មានលាយកូនរុក្ខជាតិតូចធំ ស្មៅ ឬកំទេចកំទីឲ្យសំរាម។
• ការចាក់បំពេញត្រូវធ្វើទៅតាមគ្រឹះ ធ្នឹមគ្រឹះ និង ផ្ទៃខឿនអាគារដោយចាក់ដីជាស្រទាប់ស្មើសាច់ផ្សើមទឹកនិងបុកបង្ហាប់ជាបន្តបន្ទាប់អោយណែនល្អ រាល់ស្រទាប់ចាក់បំពេញមិនលើសពី០.២០ម រហូតដល់នីវ៉ូកំនត់តាមប្លង់។
ការចាក់បំពេញដី
ញ. ការងារកម្រាលបាតអាគារ
• បន្ទាប់ពីចាក់ដីបំពេញផ្ទៃខឿនអាគារត្រូវបានបុកបង្ហាប់ណែនល្អ ដូចតាមការណែនាំរួចហើយ ត្រូវចាក់ខ្សាច់បង្ហាប់អោយរឹងណែនល្អ ដោយផ្សើមទឹកកំរាស់ដែលបានបង្ហាប់រួចស្មើនឹង០.២០មរួចបាញ់ថ្នាំការពារកណ្តៀរ និងស្រទាប់ផ្លាស្ទិចការពារទឹកបន្ទាប់បុកបង្ហាប់ថ្ម៤គុណ៦ឲ្យហាប់ណែនល្អនិងបង្ហាប់ដោយម៉ាស៊ីនបង្ហាប់ផ្ទៃឬរ៉ូឡូ
• ស៊ីម៉ងត៍ ខ្សាច់ និងទឹកដែលប្រើប្រាស់សំរាប់លាយបាយអរចាក់សាបកំរាលនេះត្រូវមានគុណភាពដូចស៊ីម៉ងត៍ ខ្សាច់ និងទឹកដែលប្រើប្រាស់សំរាប់លាយបេតុងដែរ
• នៅពេលចាក់បាតកំរាលព័ទ្ធជុំវិញអាគារ ចាំបាច់ត្រូវកាត់រ៉ងដោយប្រើឈើនីវ ទំហំមុខកាត់រង្វះចង្អូរ១០មម កាត់ជាក្រឡាចត្រង្គ ១.២ម២ទៅ១.៦ម២ ដើម្បីចៀសវាងការប្រេះស្រាំ។
២. ការងារបេតុងអាម៉េ
ក. ការរៀបចំការងារ
សមាសភាពការងារមានដូចជា ការរៀបចំក្តារពុម្ពគ្រង់លើរន្ទាជន្ទល់ក្តារពុម្ព ការគ្រប់ គ្រងលើនីវ៉ូ និង លំនឹងរបស់កំរាលក្តារពុម្ព។
ក្តារពុម្ពត្រូវមានកំរាស់មិនតិចជាង២សម មិនបោរ ប៉ោង រមួល ឬប្រេះជាប្រភេទឈើលេខ២ ឈើផ្គៀក ឬឈើដទៃទៀត ដែលមានគុណភាពប្រហាក់ប្រហែល ដោយមានការឯកភាពពីម្ចាស់សំណង់ ឬអ្នកត្រួតពិនិត្យ ការតម្លើងក្តារពុម្ពសម្រាប់គ្រឿងសំណង់ពីបេតុង ឬបេតុងអាម៉េត្រូវអនុវត្តន៍ឲ្យបានត្រឹមត្រូវទៅតាមទំហំបេតុង និងរក្សាគំលាតសំរាប់ទ្រនាប់បេតុងការពារដែកដូចដែលមានកំណត់ក្នុងប្លង់
ពុម្ពតម្លើងរួចត្រូវមានទំរង់ងាយស្រួល មិនឆ្គង មិនសាំញាំ និងត្រូវមានផ្ទៃរាបស្មើមិនប៉ោងរមួល ឬធ្លាយ មានប្រហោងនៅត្រង់មុខតំណរ ត្រូវជាប់មាំដោយប្រើឈើទំរឃ្នាបឈើទប់ ឬបង់បាញ់វាយភ្ជាប់ដោយដែកគោល ពុម្ពដែលតម្លើងរួចគឺត្រូវមានភាពងាយស្រួលក្នុងការរុះរើ និងមិនបណ្តាលឲ្យបេតុងប្រេះ ឬ បាក់បែកនៅពេលដោះក្តារពុម្ពចេញ
ការតម្លើងពុម្ពត្រូវ ត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដោយវាស់ស្ទង់នីវ៉ូ ខ្សែដេក និង ខ្សែបញ្ឈរព្រមទាំងមានក្រិត ដោយវាយដែកគោលចំណាំ ឬគូសផ្តាមកំណត់កំរាស់បេតុងដែលត្រូវចាក់ជាបន្តបន្ទាប់
ក្រោយពេលចាក់បេតុង បេតុងមានភាពរឹងមាំគ្រប់គ្រាន់ចំនួន២៨ថ្ងៃ ប៉ុន្តែក្តារពុម្ពអាចដោះបានជាបន្តបន្ទាប់ក្នុងរយះពេលផ្សេងៗគ្នាចេញពីគ្រោងសំណង់អាស្រ័-យ ទៅនឹងអាកាសធាតុ គ្រឿងទម្រ ឈើទប់ក្តារពុម្ព និង ប្រភេទរបស់ធ្នឹម បាំងសាច ឬ សសរ
ក្នុងលក្ខខណ្ឌអាកាសធាតុធម្មតា ២៥ថ្ងៃ ក្រោយពេល ចាក់បេតុងក្តារពុម្ពអាចដោះបានដោយសារ ជន្ទល់ ឬទម្រដែលចាំបាច់។ ក្នុងរយះពេល ៧ថ្ងៃសំរាប់សសរដែលគ្មានជញ្ជាំង ហើយ១៤ថ្ងៃសម្រាប់ធ្នឹមនិងបាំងសាច និង ២១ថ្ងៃសម្រាប់កម្រាលប្លង់សេ ចំពោះធ្នឹមដែលចាក់សង្កត់ផ្ទាល់ដីលើជញ្ជាំងឥដ្ឋ ឬធ្វើធ្នឹមគ្រឹះ និងគ្រឹះដែលសង្កត់ផ្ទាល់លើស្រទាប់ថ្មបាត ក្តារពុម្ពអាចដោះបានចំនួន ២ថ្ងៃក្រោយការចាក់បេតុង។
តម្លើងពុម្ពជើងតាង
តម្លើងពុម្ពធ្នឹមក្រវ៉ាត់គ្រឹះ
តម្លើងពុម្ពសសរ
តម្លើងពុម្ពជណ្តើរ
ខ. ការតំឡើងគ្រោងឆ្អឹងដែករបារ
ប្រើប្រាស់របារដែលមានភាពធន់គ្រប់តាមបទដ្ឋាន (ធ្វើពិសោធន៍មុនយកមកប្រើ)
o ដែកថ្នាំងអំពៅមានភាពធន់ ធំជាងឬស្មើ ៤០០ MPa
o ដែករលោងមានភាពធន់ ធំជាងឬស្មើ ២៣៥ MPa
o តំណដែកត្រង់ស្មើនឹង ៤០ដងនៃអង្កត់ផ្ចិតដែករបារ
o គំលាតដែកកងនិង ទំហំមុខកាត់ដែកអាស្រ័យលើការគណនា
តម្លើងគ្រោងដែករបារធ្នឹម
តម្លើងសសៃដែកកម្រាលខណ្ឌ
តម្លើងសសៃដែកសសរ
តម្លើងសសែដែកជើងតាង
ចំពោះដែករលោង ត្រូវពន្លាឲ្យ ត្រង់ល្អ ដោយប្រើម៉ាស៊ីនតម្រង់ដែកដើម្បី កុំឲ្យរមួល
ការកាត់ ពត់ ចង ត និង តម្លើងគ្រោងឆ្អឹងដែករបា ត្រូវអនុវត្តន៍តាមលក្ខណះបច្ចេកទេស និង គំនូសប្លង់ដែលមានស្រាប់ រួមមានបង្ហាញទីតាំងដែក ចំនួនសសៃដែក ទំហំមុខកាត់ ប្រវែងតំណ នីវ៉ូ ប្រវែងទំពក់ កំរាស់ស្រទាប់បេតុងការពារ
ការចងតម្លើងគ្រោងឆ្អឹងដែក ត្រូវធ្វើឲ្យជាប់មាំ មិនរមួល ឬ កោង តាមចំណងនីមួយៗត្រូវប្រើលួសចំណងមិនឲ្យធូររលុង ដែលធ្វើឲ្យដែកកងងាករេ រំកិល ខុសទីតាំង ពេលតម្លើងចាក់បេតុង ឬបង្ហាប់បេតុង
គ្រោងឆ្អឹងដែកសសរត្រូវបញ្ឈរត្រង់តាមខ្សែឈរចំពីលើអក្សទីតាំងសសរ និង ព័ទ្ធភ្ជាប់ដោយដែកកងកែងផ្តេកត្រឹមត្រូវ
គ្រោងឆ្អឹងដែកធ្នឹមត្រូវដាក់ផ្តេកតាមខ្សែដេក និងព័ទ្ធភ្ជាប់ដោយដែកកងបញ្ឈរត្រង់មិនទ្រេតទ្រោត
ចំពោះដែកកញ្រ្ចែងបាតគ្រឹះ ហាមដាច់ខាតមិនឲ្យដាក់ផ្ទាល់លើស្រទាប់បាយអរគ្រឹះ ត្រូវប្រើកំណល់បាយអរដែលមាន ទំហំ ៣សម (៣cm X៣cm X៣cm)រឺថ្មបំបែកដែលមានទំហំស្មើ កល់ពីក្រោមដែកកញ្រ្ចែងដែល ដាក់ផ្តេករាបស្មើ ដើម្បីរក្សាឲ្យបានកំរ៉ាស់បេតុងការពារដែកចំនូន៣សម ហាមប្រើដុំឈើ ឬដុំឥដ្ឋជាកំនល់។
រូបបង្ហាញពីការកល់បាតធ្នឹម បាតកម្រាល និង បាតបាំងសាច
សម្រាប់ធ្នឹម ធ្នឹមឡាំងតូ បាំងសាច ការដាក់កំណល់នេះត្រូវអនុវត្តន៍ដូចគ្នាទៅនឹងកំរ៉ាស់បេតុងការពារដែកដែលបង្ហាញក្នុងប្លង់បទដ្ឋានបច្ចេកទេស
លួសចំណងដែលប្រើសម្រាប់ចងគ្រោងឆ្អឹងដែកមិនមែនជាដែករស់តែទន់ស្វិតមាន មុខកាត់ ϕ<1mm
គ្រប់ដែកសរសៃដែកបណ្តុះទុកជាមុន ចេញពីសសរសំរាប់ដាក់ភ្ជាប់ជញ្ជាំងឥដ្ឋហោជាង បាំងសាចឬ បណ្តុះចេញពីធ្នឹមក្រវ៉ាត់លើ សម្រាប់ចងភ្ជាប់ផ្ទោង ឬ ចងភ្ជាប់ធ្នឹមទ្រឥដ្ឋប្រហោងខ្យល់ ត្រូវដាក់ឲ្យបានត្រឹមត្រូវតាមមុខកាត់ដែក ប្រវែង ចំនួន និង ទីតាំងដែលមានបង្ហាញក្នុងគំនូសប្លង់។
រូបបង្ហាញដែកបណ្តុះជញ្ជាំង
រូបបង្ហាញលួសចំណងនិងកំណល់ ការចងដែកកញ្រ្ចែង
ការរៀបចំដែកធ្នឹម
គ. ការងារបេតុង
បេតុងផ្សំឡើងដោយបរិមាណនៃអង្គធាតុ ៤ប្រភេទ គឺ ស៊ីម៉ង់ត៍ ខ្សាច់ ថ្មបំបែក ឬគ្រួស និង ទឹក។
ខ្សាច់: ខ្សាច់ប្រើសម្រាប់លាយបេតុង ជាខ្សាច់គ្រាប់ធំ ដែលមានទំហំគ្រាប់ពី ២មម ទៅ ៥មម និងខ្សាច់គ្រាប់មធ្យមដែលមានទំហំគ្រាប់ពី ០.៣១៥មម ទៅ ២មម ហើយដែលជាខ្សាច់យកចេញពីស្ទឹង ឬទន្លេ ខ្សាច់ទាំងនេះត្រូវមានគ្រាប់រឹងដោយគ្មានលាយដីឥដ្ឋ និងកំទេចកំទីខនិជឬសំរាមខ្សាច់ត្រូវគរទុកនៅកន្លែងស្អាតសមរម្យស្ងួតដែលមិនបង្ករឲ្យខ្សាច់លាយឡំ និងសម្ភារះដទៃទៀត ឬប្រឡាក់ភក់ និងលាយសំរាមផ្សេងៗ។
ខ្សាច់ទន្លេ
ថ្ម ឬ គ្រួស: ថ្ម សម្រាប់លាយបេតុង ជាប្រភេទថ្មបំបែក ដែលមានទំហំគ្រាប់ពី ១០មម ទៅ ២៥មម ដែលរឹងមាំ មានជ្រុងស្រួច គ្មានលាយកំទេចដីឥដ្ឋ ដីខនិជ ឬ សំ រាម ក្នុងករណីថ្មប្រភេទនេះគេអាចប្រើជំនួសដោយគ្រួសដែលមានទំហំ ភាពរឹងមាំ និងភាពស្អាតដូចថ្មខាងលើនេះដែរ។
ថ្មបំបែក 10x20mm ថ្មអាច៍ផ្កាយ
ស៊ីម៉ង់ត៍ : ស៊ីម៉ងត៍ប្រើសំរាប់លាយបេតុង ជាស៊ីម៉ង់ត៍ត៍ដែលឋិតក្នុងបាវបិទជិត និងត្រូវមានគុណភាព P400 ម៉ាក្ស K cement ត្រូវដាក់នៅកន្លែងស្ងួត បិតបាំងមិនឲ្យត្រូវទឹក និង គរលើកំ ណល់ឲ្យផុតពីដី ការពារសំណើម។
ស៊ីម៉ង់ត៍ K cement Portland Type I
ទឹក: ទឹកប្រើសម្រាប់លាយបេតុង ជាទឹកដែលអាចបរិភោគបាន ឬទឹកស្អាត គ្មានលាយកំទេចសំរាម កករ ដីភក់ ខនិជ ឬជាតិប្រេង។
ទឹកសម្រាប់លាយបេតុង
គ. ការលាយបេតុង
ការលាយបេតុងដោយដៃ
ការលាយបេតុងដោយដៃ
អ្នកម៉ៅការត្រូវទទួលការអនុញ្ញាតិនិងត្រូវត្រួតពិនិត្យជាប្រចាំលើគុណភាព និងបរិមាណ៖ ខ្សាច់ គ្រួស ឬថ្ម ស៊ីម៉ងត៍ និងទឹក ដែលប្រើសម្រាប់លាយបេតុង ពីម្ចាស់សំណង់។
ចំពោះការលាយបេតុងដោយដៃ ត្រូវរៀបចំបាយអរឲ្យរាបស្មើ លើទីលានតាមទំហំល្មម សម្រាប់ធ្វើជាកន្លែងលាយបេតុង ហាមដាច់ខាត មិនឲ្យលាយបេតុងផ្ទាល់ដី។
ការលាយបេតុងដោយម៉ាស៊ីន
ចំពោះការលាយបេតុងដោយម៉ាស៊ីនលាយ ត្រូវមានបទដ្ឋានដូចតទៅ:
បេតុងគ្រឿងបង្គុំ (ធ្នឹម កំរាល សសរ...) ត្រូវលាយដោយម៉ាស៊ីនលាយដែលត្រូវប្រើ ស៊ីម៉ង់ត៍ ៣៥០ គ.ក្រ ខ្សាច់៖ ០.៥០ម3 និងថ្ម គុណ២៖ ៥០ គ.ក្រ (១បាវ)
សំរាប់ការលាយបេតុងក្នុង ២បាវស៊ីម៉ង់ត៍ត្រូវលាយដូចខាងក្រោម
ទី១ ស៊ីម៉ង់ត៍ ៥០ គ.ក្រ (១បាវ)
ទី២ ខ្សាច់ ៣.៥ ធុងស្ពេត្រូ
ទី៣ កំទេចថ្ម ៥.៥ ធុងស្ពេត្រូ
ត្រូវលាយស្ងួតក្នុងម៉ាស៊ីនរយះពេលបីនាទីដោយគ្មានទឹក បន្ទាប់ពីរយះពេលបីនាទីទើបអាចដាក់ទឹកបាន។
សម្រាប់លាយបេតុង ជុំវិញអាគារ ត្រូវលាយដោយម៉ាស៊ីនលាយត្រូវប្រើ ស៊ីម៉ង់ត៍ ២៥០គ.ក្រ ខ្សាច់៖០.៥៥ ម3 និង ថ្ម គុណ២ ៖០.៧៨ម3 សម្រាប់បេតុង ១ម3 សំរាប់ការលាយបេតុងក្នុងបាវស៊ីម៉ង់ត៍ត្រូវលាយដូចខាងក្រោម :
ទី១ ស៊ីម៉ង់ត៍ត៍ ៥០ គ.ក្រ (១បាវ)
ទី២ ខ្សាច់ ៥.៥ ធុងស្ពេត្រូ
ទី៣ កំទេចថ្ម ៨ ធុងស្ពេត្រូ
សម្រាប់ការលាយបេតុងសំអាត ត្រូវលាយដោយម៉ាស៊ីនលាយដែលត្រូវប្រើស៊ីម៉ង់ត៍១៥០គក្រ ខ្សាច់ ០.៥០ម3 និងថ្ម គុណ២ ០.៧០ម3 សម្រាប់បេតុង ១ម3
ទី១ ស៊ីម៉ង់ត៍ ៥០ គ.ក្រ (១បាវ)
ទី២ ខ្សាច់ ៨ ធុងស្ពេត្រូ
ទី៣ កំទេចថ្ម ១២ ធុងស្ពេត្រូ
សម្រាប់បាយអររៀបឥដ្ឋ ត្រូវលាយដោយម៉ាស៊ីនលាយ ត្រូវប្រើ ស៊ីម៉ង់ត៍២៥០គ.ក្រ ខ្សាច់ ១.៣ម3 សម្រាប់បាយអរ ១ម3 សម្រាប់លាយបេតុងក្នុង ១បាវស៊ីម៉ង់ត៍ត្រូវលាយដូចខាងក្រោម៖
ទី១ ស៊ីម៉ង់ត៍ ៥០ គ.ក្រ (១បាវ)
ទី២ ខ្សាច់ ១០ ធុងស្ពេត្រូ
សម្រាប់បាយអរបូក ត្រូវលាយដោយម៉ាស៊ីនលាយ ត្រូវប្រើ ស៊ីម៉ង់ត៍ ៣០០ គ.ក្រ ខ្សាច់ ១.៣ម3 សម្រាប់បាយអរ ១ម3 សម្រាប់ការលាយបេតុងក្នុង ១ បាវស៊ីម៉ង់ត៍ត្រូវលាយដូចខាងក្រោម៖
ទី១ ស៊ីម៉ង់ត៍ ៥០ គ.ក្រ (១បាវ)
ទី២ ខ្សាច់ ៨.៥០ ធុងស្ពេត្រូ
ប្រភេទបេតុង
បរិមាណសម្ភារះសម្រាប់លាយបេតុងចំនួន ១ម3 ត្រូវអនុវត្តន៍តាមបទដ្ឋានដូចតទៅ
ល.រ សម្ភារះ ឯកតា បរិមាណ សម្រាប់ប្រើប្រាស់
បេតុងប្រភេទ ១:៣:៦
១ ស៊ីម៉ង់ត៍K cement បាវ ៤ ខាងក្រោមធ្នឹមគ្រឹះក្រោមជើងតាងនិងក្រោមកម្រាលបាត
២ ថ្ម M៤០ m³ ១
៣ ខ្សាច់ m³ ០.៥
បេតុងប្រភេទ ១:២:៤
១ ស៊ីម៉ង់ត៍K cement បាវ ឡាំងតូទាំងពីរជាន់
២ ថ្ម ១០មម-២០មម m³
៣ ខ្សាច់ m³
បេតុងប្រភេទ ១:២:៣
១ ស៊ីម៉ង់ត៍K cement បាវ ប្រើគ្រប់គ្រឿងបង្គុំ ទាំងអស់លើកលែងតែផ្នែកបេតុង ១:៣:៦ និង ១:២:៤ ខាងលើចេញ
២ ថ្ម ១០មម-២០មម m³
៣ ខ្សាច់ m³
ក្នុងការលាយត្រូវលាយល្បាយស្ងួតដែលមាន៖ខ្សាច់ ថ្មឬ គ្រួស និងស៊ីម៉ង់ត៍ត៍ឲ្យបានជាល្បាយស្មើសាច់ជាមុនសិន រួចគរពំនូក បន្ទាប់មកកាយជារណ្តៅនៅចំកណ្តាល រួចចាក់ទឹកចូល ជាចុងក្រោយត្រូវលាយល្បាយនេះឲ្យបានសព្វ
ក្នុងករណីល្បាយមានភាពរាវខ្លាំងពេក អាស្រ័យដោយបរិមាណទឹកលើសត្រូវបន្ថែល្បាយស្ងួតដែលមានសមាមាត្រត្រឹមត្រូវតាមបទដ្ឋាន ហាមមិនឲ្យបន្ថែមខ្សាច់ ស៊ីម៉ង់ត៍ត៍ ឬ ថ្មដោយឡែកចូលឡើយ ក្នុងករណីលាយបេតុងដោយម៉ាស៊ីនត្រូវចាក់ថ្មចូលមុន បន្ទាប់មកចាក់ទឹកបន្តិចល្មម បន្ទាប់ចាក់ស៊ីម៉ង់ត៍ត៍ បន្ទាប់មកទៀតចាក់ខ្សាច់ និងក្រោយមកទៀតចាក់ទឹកបន្តិចម្តងៗ រហូតដល់ល្បាយនេះអាចយកជាការបាន
ការលាយត្រូវបានបញ្ចប់ពេលល្បាយ ត្រូវលាយសព្វស្មើសាច់រួចហើយ
ប្រសិនបើនៅការដ្ឋានបណ្តាសម្ភារះបេតុង ដែលក្នុងនេះមានគ្រួស ថ្ម ខ្សាច់ ស៊ីម៉ង់ត៍ និងទឹកមានភាពមិនប្រក្រតី ខុសពីគុណភាពដូចការណែនាំខាងលើដែលវិនិច្ឆ័យដោយអ្នកម្ចាស់សំណង់នោះ អ្នកម៉ៅការត្រូវធ្វើបេតុងគំរូតាមលក្ខណះបច្ចេកទេសនៃមន្ទីរពិសោធន៍ ដើម្បី ពិសោធន៍មើលគុណភាពបេតុង និងសម្ភារះទាំងនោះ មុននឹងអនុញ្ញាតឲ្យប្រើប្រាស់។
ឃ. ការចាក់បេតុង
មុនចាក់បេតុងត្រូវត្រួតពិនិត្យសារជាថ្មីនូវភាពរឹងមាំរបស់ក្តារពុម្ព បិទភ្ជិតមុខតំណ ឬកន្លែងធ្លាយ សំអាត កំទេចឈើ សំរាម និងពិនិត្យគ្រោងដែកសរសៃឲ្យបានត្រឹមត្រូវ ដូចក្នុងគំនូរប្លង់ព្រមទាំងពិនិត្យ ខ្សែនីវ៉ូបេតុងដែលត្រូវចាក់
ល្បាយបេតុងត្រូវចាក់ឲ្យហើយរួចរាល់សម្រាប់ផ្នែកនៃគ្រោងសំណង់នីមួយៗ ក្នុងពេលតែមួយថ្ងៃ
មុននឹង ចាក់បេតុងបន្តភ្ជាប់ផ្នែកនីមួយៗនៃគ្រោងសំណង់ នៅថ្ងៃបន្ទាប់ត្រូវដុសកោសសំអាតផ្ទៃបេតុងដែល បានចាក់រួចហើយឲ្យស្អាត និងលាបទឹកស៊ីម៉ង់ត៍ត៍
បន្ទាប់ពីការលាយល្បាយបេតុង ដែលគរនៅជាពំនូកហើយ ត្រូវទុកឲ្យមិនលើសពី៣០នាទី ក្នុងការប្រើប្រាស់វាដើម្បីចាក់បេតុងគ្រោងសំណង់ ហាមដាច់ខាត មិនឲ្យចាក់ទឹកបន្ថែមទៀតចូលក្នុងល្បាយបេតុង ដែលល្បាយរួចហើយ ហួសរយះពេលកំនត់នេះ រួចយកវាទៅប្រើប្រាស់ សម្រាប់ចាក់បេតុងគ្រោងសំណង់
ល្បាយបេតុងដែលចាក់ចូលក្នុងពុម្ពត្រូវអនុវត្តឲ្យត្រឹមត្រូវតាមលក្ខណះបច្ចេកទេសត្រូវខិតខំចាក់ឲ្យដល់ ទីតាំងបញ្ឈប់របស់ល្បាយនៅក្នុងក្តារពុម្ពដែលធានាការបុកបង្ហាប់បេតុងអោយណែនល្អគ្មានប្រហោង ឬ សំបុកឃ្មុំជៀសវាងការចាក់តែមួយកន្លែង ហើយកាយពង្រាយល្បាយ ការគោះក្តារពុម្ព បុកបង្ហាប់ក្តារពុម្ពដោយដៃ ឬ ដោយប្រើវីប្រាទ័រត្រូវអនុវត្តន៍ដោយប្រុងប្រយ័ត្នចៀសវាងធ្វើឲ្យប៉ះទង្គិច ឬ អង្រួនគ្រោងឆ្អឹងដែកបណ្តាល ឲ្យងាករេទីតាំង សរសៃដែក ឬធ្វើឲ្យប៉ោងក្តារពុម្ព។
បេតុងលាយនៅរោងចក្រ និង ចាក់ដោយកំលាំងពលកម្ម
រូបបង្ហាញដំណើរការចាក់បេតុង
ក្នុងករណី ដែលសំណង់បេតុង ឬបេតុងអាម៉េមានគុណភាពអន់ខ្សោយអាស្រ័យដោយការអនុវត្តន៍ខុសពីការណែនាំខាងលើនេះអ្នកម៉ៅការត្រូវរុះរើឬវាយចោលផ្នែកសំណង់នេះចេញហើយត្រូវធ្វើសារឡើងវិញតាមការណែនាំរបស់ម្ចាស់សំណង់ ។
ង. ការថែទាំបេតុង
រូបបង្ហាញការថែទាំបេតុងដោយគ្របបាវក្រចៅនិងបាញ់ទឹក
ដើម្បីអោយបេតុងទទួលភាពរឹងមាំគ្រប់គ្រាន់ក្រោយការចាក់រួច ត្រូវថែរក្សាបេតុងអោយឋិតនៅក្នុងសំនើមជានិច្ចក្នុងរយះពេល៣សប្តាហ៍ បន្ទាប់ពីការចាក់បេតុងត្រូវគ្របការពារបេតុង មិនអោយអាកាសធាតុខាងក្រៅបង្ហួតទឹក ក្នុងបេតុងរហ័ស ដោយគ្របបាវក្រចៅ រឺក្រណាត់ដែលមានលក្ខណះជក់ទឹកបានយូរ ហើយស្រោចទឹកផ្សើមភ្ជាប់ជានិច្ចក្នុងរយះពេលតិច៥ថ្ងៃ ហាមដាច់ខាតមិនឲ្យប៉ះទង្គិចគ្រោងសំនង់បេតុង រឺបេតុងអាម៉េក្នុងរយះដែលមិនទាន់ មានភាពរឹងមាំគ្រប់គ្រាន់។
៣. ការងារផ្នែកជញ្ជាំង
អំពីឥដ្ឋ
ឥដ្ឋដែលប្រើក្នុងសំណង់អាគារមាន ២ប្រភេទ គឺឥដ្ឋតាន៤៥មមx៩០មមx១៩០មម និង ឥដ្ឋប្រហោង(៩០មម គុណ ៩០មម គុណ ១៩០) ផលិតពីដីឥដ្ឋដុតឆ្អិនស្មើសាច់ល្អមានពណ័ក្រហម។
ឥដ្ឋតាន់ ឥដ្ឋប្រហោង
ការរៀបឥដ្ឋ
អត្រានៃការលាយបាយអរគឺលាយទៅតាមបទដ្ឋាន ក្នុងការប្រើប្រាស់បាយអរស៊ីម៉ង់ត៍ ១ភាគ ខ្សាច់ ៣ភាគ មិនត្រូវប្រើខ្សាច់លាយដី រឺ កំទេចសំរាមឡើយ ការប្រើបាយអរមានពីរប្រភេទ គឺ បាយអរសម្រាប់ការងាររៀបឥដ្ឋ និង បាយអរ សម្រាប់ការងារបូក។
ប្រើតែអ្នករៀបឥដ្ឋណាដែលមានបទពិសោធន៍ល្អ
ផ្សើមឥដ្ឋមុនពេលរៀបដោយដាក់ត្រាំនៅក្នុងទឹក
ត្រូវសំអាតផ្ទៃបេតុងកម្រាលសិនមុនចាប់ផ្តើមរៀបឥដ្ឋ
ស៊ីម៉ង់ត៍ត៍ ខ្សាច់ និង ទឹកដែលប្រើសម្រាប់លាយបាយអររៀបឥដ្ឋត្រូវមានគុណភាពដូចស៊ីម៉ង់ត៍ត៍ ខ្សាច់ និង ទឹកដែលត្រូវប្រើប្រាស់លាយបេតុងដែរ
ក្រោយពេលស្រទាប់បាយអរស្ងួតរឹងល្មម ត្រូវប្រោះទឹកផ្សើមដើម្បីអោយបាន បាយអររៀបឥដ្ឋខាំជាប់ជាមួយឥដ្ឋបានល្អ
ក្រោយពេលរៀបឥដ្ឋរួចហើយគប្បីត្រូវការពារមិនអោយមានការរញ្ជួយផ្សេងៗដែលនាំអោយប៉ះពាល់ទៅលើជញ្ជាំងដែលរៀបហើយ។
ខ្នាតរៀបឥដ្ឋ
ការប្រើប្រាស់រន្ទា
រាល់រន្ទាសំរាប់រៀបឥដ្ឋ ត្រូវធានាភាពរឹងមាំ ដោយប្រើជន្ទល់អោយ បានត្រឹមត្រូវដើម្បីធានាថា សុវត្ថិភាព ការងារអោយដំណើរការរលូន
រៀបរន្ទាដោយគិតគូរពីបន្ទុកដែលត្រូវទ្រ ទុកចន្លោះផ្លូវដើរសម្រាប់ធ្វើការឆ្លងកាត់សេរ៉េ ឡើងចុះ
ការរៀបតម្លើងត្រូវតម្រូវតាមកំរិតកំពស់នៃបាតធ្នឹម ឬបាតកម្រាលដែលត្រូវទ្រ
៤. ការងារក្រាលឥដ្ឋការ៉ូ
ការងារក្រាលការ៉ូ
ការងារក្រាលឥដ្ឋការ៉ូ ត្រូវអនុវត្តន៍ដោយជាងជំនាញក្រាលឥដ្ឋការ៉ូ ដែលធ្វើដោយប្រុងប្រយ័ត្ន
ត្រូវបោះដែកគោលចងខ្សែសរសៃ តំរ៉ង់ទាញយ៉ាងតឹងឲ្យស្មើ្តត្រង់នឹង ថ្លឹងនីវ៉ូឲ្យរួចជាស្រេចមុន នឹងក្រាលការ៉ូ
ការអនុត្តបិទការ៉ូ បង្ហាប់ដោយបាយអរ កំរ៉ាស់ ៣សម មិនគិតបញ្ចូលកំរ៉ាស់ស៊ីមង់ត៍
ការបៀកស៊ីម៉ង់ត៍ត៍ ត្រូវអនុត្តន៍នៅក្រោយរយះពេល 2 ថ្ងៃ ក្រោយការក្រាលឥដ្ឋការ៉ូរួចរាល់។
៥. ការងារដំបូល
ការងារគ្រោងដំបូល
គ្រឿងបង្គុំដំបូល
ចំពោះគ្រឿងបង្គុំដំបូលយើងមានដូចជា ដៃរណែង ផ្ទោង ផ្លាន បង្កង់ ជើងគក មេដំបូល និង ក្បឿងក្បាច់។
គ្រឿងបង្គុំដំបូលជាប្រភេទដែកជ្រុង (ដែកប្រអប់)។ ចំពោះផ្ទោងមានទំហំ ៥០មម គុណ ១០០មម គុណ ៦០០០មម និង ២៥មម គុណ ២៥មម គុណ ៦០០០មម ចំពោះដៃរណែង
ចំពោះមេដំបូលគឺយើងធ្វើអំពីបេតុងអាមេ ដែលមានមុខកាត់ ២០សម គុណ ២៥សម ចាក់ភ្ជាប់ទៅនឹង សរសរដំបូល ដែលមានទំហំ ២០សម គុណ ២០សម
រចនាសម្ព័ន្ធដំបូលត្រូវធ្វើអោយមានលក្ខណះខ្មែរ ដែលអនុឡោមទៅតាមគំនូសប្លង់បច្ចេកទេស។
ការងារគ្រោងដែកដំបូល
ការតម្លើងគ្រោងដំបូល ត្រូវធ្វើដោយប្រុងប្រយ័ត្នធានា ឲ្យមាននូវសុវត្ថិភាពការងារហើយត្រៀមទុកជាមុននូវ បណ្តាគ្រឿងបង្គុំដំបូលឲ្យរួចជាស្រេច បន្ទាប់មកតម្លើងជាបន្តបន្ទាប់ទៅតាម លក្ខណះបច្ចេកទេសនៃការងារដោយដាក់ឲ្យបានត្រឹមត្រូវតាមផ្នែកគំពស់ និងផ្នែកដំបូលលយចេញមក បន្ទាប់មកតម្លើងផ្ទោងដោយដាក់ដែករណែងតាមលំដាប់លំដោយទៅតាមប្លង់បច្ចេកទេស ចៀសវាងដាច់ខាតប្រើវៀចឬជាប់ខុស ហើយប៉ះដោយបន្ទះដែក និងមិនត្រូវស្វានរន្ធចាប់ប៊ូឡុងខុសកំណត់ក្នុងគំនូសប្លង់
ការងារព្រំដំបូល និង ផ្នែកដែលលយចេញ
ការងារព្រំដំបូល និងយ៉ដំបូលដែលលយចេញត្រូវធ្វើឡើង ដោយក្បឿងព្រំដំបូល ដែលមានពីប្រភេទ ចំពោះព្រំកណ្តាលត្រូវប្រើព្រំមូល និង ចំពោះគែមដំបូលដែលចោត ត្រូវប្រើព្រំបញ្ឆិត
ព្រំដំបូលត្រូវអោយត្រង់ស្មើ ហើយនីវ៉ូ មួយកំណត់ត្រឹមត្រូវ
ព្រំដំបូលត្រូវបញ្ចប់ដោយមានភាពរលោង និងត្រង់ស្មើ។
៦. គ្រឿងសង្ហារឹម
រូបភាពបង្ហាញពីទ្វារ
៧. ការងារលាបពណ៍
ថ្នាំលាប Auto Color ជាថ្នាំប្រភេទល្អ សម្រាប់លាបជញ្ជាំង
មុនពេលលាបត្រូវសំអាតជញ្ជាំងអោយស្អាត ដោយប្រើក្រដាសខាត់ និង អំបោសកុំអោយជាប់សំរាម ធូលី និងកំទេចកំទីផ្សេងៗ
ផ្ទៃក្នុងអាគារត្រូវលាបស្មាតកូដក្នុង ឲ្យបានស្មើសាច់ជាមុនសិន ដោយទុកឲ្យស្ងួតរួចទើបចាក់លាបរីស្ពេត្រូ ពីលើអោយបានរាបស្មើ
ផ្ទៃក្រៅអាគារត្រូវអនុត្តការងារដូចគ្នា គ្រាន់តែប្រើស្មាតកូតក្រៅ និងស្ពេត្រូក្រៅជំនួ សវិញ
ចាំបាច់ត្រូវអនុត្តការលាប អោយមានពណ៍ជាឯកសណ្ឋាន និង គ្មានប្រឡាក់
ពណ៍ត្រូវកំនត់យកដោយម្ចាស់សំណង់។
៨. ការរៀបចំប្រព័ន្ធទឹក និង ភ្លើង
ការរៀបចំដាក់ម៉ាស៊ីនភ្លើង និងទឹកមានសារៈសំខាន់ណាស់ ពីព្រោះនៅការដ្ឋានគេចាំបាច់ត្រូវការទឹក និងភ្លើងជារៀងរាល់ពេលបំពេញការងារ ការរៀបចំប្រព័ព្ធភ្លើងត្រូវត អោយទៅតាមលក្ខណៈបច្ចេកទេស កុំអោយមានការឆ្លងចរន្ត ធ្វើអោយមានការខ្វះខាត ជាពិសេសមានគ្រោះថ្នាក់ដល់កម្មករ ដែលកំពុងធ្វើការ និងដោយចរន្តឆក់ ការរៀបចំប្រ ព័ន្ធទឹកក៏ដូចនេះដែរ ពោលគឺកុំអោយមានទឹកហូរ នៅទីកន្លែងធ្វើការ បណ្តាលអោយកម្ម ករ រអិលដួល និងមានគ្រោះថ្នាក់ទៀតផង ។
ជាគោលការណ៍រួមមានដូចតទៅៈ
ខ្សែភ្លើងទាំងអស់ត្រូវកប់ជញ្ជាំងអោយបានជិតល្អ
ខ្សែភ្លើងមេត្រូវប្រើខ្សែ ២.៦មម
ខ្សែភ្លើងសំរាប់ព្រីកូរ៉ង់ប្រើខ្សែ ២, ២.៥មម
ខ្សែភ្លើងកង្ហានិង អេស្ពៀរ៉ាទ័រ ប្រើខ្សែ និងអំពូល
ប្រអប់ភ្លើងត្រូវដាក់ក្នុងហឹបបិទមានសោរចាក់ និង តាមណែនាំរបស់ ម្ចាស់សំណង់
កុងតាក់ ព្រី អំពូល កង្ហា ប្រអប់ចែកចាយ ឌីស្យុងទ័រ ត្រូវដាក់អោយគ្រប់ចំនួន ដូចមានបង្ហាញក្នុងប្លង់ តែបើមានកង្វះខាត ដូចជាដូមីណូ និងសំភារៈ បរិក្ខារផ្សេងៗទៀត អ្នកម៉ៅកា ត្រូវលៃលក ដោះស្រាយ
រាល់ការតខ្សែភ្លើងនីមួយៗ ត្រូវតដោយដូមីណូ ដែលមានវីសមួលជិតល្អ ប្រ សិនបើការតរបៀបនេះ ឋិតនៅក្នុងជញ្ជាំង ត្រូវធ្វើការរុំ ស្គុតអោយជិត ជៀសវាង ទឹកចូល ដែលបណ្តាលអោយឆ្លងភ្លើង ឬគូបសៀគ្វី ដោយយថហេតុ ។
កំនត់សំគាល់ៈ
ដោយប្លង់លំអិតខ្លះមានលក្ខណះមិនគ្រប់គ្រាន់ អ្នកម៉ៅការត្រូវបង្កើនឡើង នូវប្លង់លំអិតទៅតាមគ្រោងបង្គុំសំណង់នីមួយៗរួចហើយយកមកពិភាក្សា ជាមួយនឹងម្ចាស់សំណង់ឬមន្រ្តីតំណាងសំណង់មុននឹងចាប់ផ្តើមសាងសង់អ្នកម្ចាស់សំណង់មានសិទ្ធិ ក្នុងការសំរេចរាល់ការផ្លាស់ផ្តូរសម្ភារះសំណង់ឬការកែប្រែទ្រុងទ្រាយសំណង់ដោយអនុឡោមទៅតាមសភាពជាក់ស្តែង រាល់រចនាបថសំណង់និងសម្ភារះបរិក្ខារណាដែលមិនបានសរសេរលំអិតអោយបានក្បោះក្បាយហើយម្ចាស់គំរោងមានបំណងចង់បំពេញអោយមាននៅក្នុងគ្រឿងបង្គុំសំណង់នេះអ្នកម៉ៅការអាចធ្វើគំរោងលំអិតស្នើសុំបន្ថែមដោយទូទាត់ទៅតាមការងារបាន បំពេញទាំងនោះ។

No comments:
Post a Comment