Monday, July 14, 2014

ទំរង់បែបបទនៃកិច្ចព្រមព្រៀង សម្រាប់សំណង់



ព្រះរាជាណាចក្រកម្ពុជា
ជាតិ​ សាសនា ព្រះមហាក្សត្រ
šš
ទំរង់បែបបទនៃកិច្ចព្រមព្រៀង 

-ដើម្បីធ្វើគម្រោងផែនការមួយឲ្យទទួលបានសំរេចនិង​ជោគជ័យមុននឹង ស្ថាបនាឬ កសាងអ្វីនោះតែងតែមានភាគីពីរចូលរួមក្នុងការកសាងឬធ្វើអ្វីមួយភាគីទាំងពីរនាក់ នោះគឺជា ម្ចាស់ និងម្នាក់ទៀតជាអ្នកទទួលការងារដើម្បីអនុវត្តន៍។
-ក្នុងគម្រោងដែលយើងយកមកធ្វើការសិក្សាគឺយើងបានជ្រើសរើសយកគម្រោងសាងសង់វីឡាសម័យមួយមកសិក្សា និងធ្វើផែនការការងារម្ចាស់គម្រោងជានាយកដ្ឋានពន្ធដារដែលស្ថិតនៅក្រោមការ គ្រប់គ្រង របស់ក្រសួងពាណិជ្ជកម្មហើយអ្នកទទួលសាងសង់គឺជាក្រុមហ៊ុនសំណង់ ឬអ្នកម៉ៅការ សាងសង់។
-ភាគីទាំងពីរបានទទួលយល់ព្រមព្រៀងគ្នាប្រគល់ការងារសាងសង់សំណង់អាគារផ្ទះវីឡា និងចំនួនទឹកប្រាក់ដែលបានផ្អែកលើបញ្ជីប៉ាន់តំលៃបញ្ចូលក្នុងកិច្ចសន្យាដេញថ្លៃ។
កាលបរិច្ឆេទនៃការចាប់ផ្តើមការងារគឺនៅថ្ងៃទី . . . ខែ . . . ឆ្នាំ . . . ដែលមានរយះពេល . . . ថ្ងៃ ដោយគិតរាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
-អត្រាផាកពិន័យពន្យាពេលនៃកាលបរិច្ឆេទបញ្ចប់ការងារនោះ គឺត្រូវពិន័យ១០០ ដុល្លាក្នុងមួយថ្ងៃដែលត្រូវពន្យាពេល។ ដូចនេះភ័ស្តុតាងនៃកិច្ចព្រមព្រៀងត្រូវមានដូចខាងក្រោម៖

. លិខិតបញ្ជាទិញ
.​ ឯកសារដេញថ្លៃរបស់ភាគីទទួលការងារម៉ៅការ
.ខិត នៃកិច្ចសន្យា
. លិខិតលំអិតការងារបច្ចេកទេស
. បញ្ជីប៉ាន់តម្លៃដែលបានចុះតម្លៃ
. សេចក្តីប្រកាសរបស់អ្នកដេញថ្លៃ
. គំនូសប្លង់
. កម្មវីធីសំណង់
​ភាគីទទួលខុសត្រូវសាងសង់យល់ព្រមថា ពត៌មានដែលបានចុះផ្សាយ ខាងលើគឺគ្រប់ គ្រាន់សំរាប់ខ្លួនដើម្បីអនុវត្តន៍ការងារភាគីជាអ្នកប្រគល់គ្រប់ចំនួនឲ្យទៅភាគីម៉ៅការសាងសង់ គឺស្ថិតនៅលើការងារ ដែលភាគីម៉ៅការសាងសង់ត្រូវទូទាត់ប្រាក់ពីក្រសួងហិរញ្ញវត្ថុ ដែលជា ស្ថាប័នរដ្ឋដោយមានការយល់ព្រមពីភាគីម្ចាស់ម៉ៅការសំណង់។

 

No comments:

Post a Comment